កម្ពុជានឹងទទួលតួនាទីក្នុងពេលដ៏ខ្លីខាងមុខ ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក

0
39

ភ្នំពេញ៖ កម្ពុជានឹងទទួលតួនាទីក្នុងពេលដ៏ខ្លីខាងមុខ ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ (២០២៤- ២០២៧) លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀតនៅក្នុងភាពជាដៃគូ និងសម្រេចឱ្យបានផលប្រយោជន៍ទៅវិញទៅមកសម្រាប់កំណើនរួមគ្នា

ក្នុងឱកាសចូលជួបសម្តែងការគួរសម ភាគីទាំងពីរ បានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងរបស់អាស៊ាន -សហរដ្ឋអាមេរិក និងរំលឹកឡើងវិញនូវជោគជ័យនៃការបង្កើតភាព ជាដៃគូយុទ្ធបសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន- សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។


ភាគីទាំងពីរ ក៏បានផ្តល់សារសំខាន់យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យាទំនើប និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមក្នុងតំបន់ ហើយបានប្តេជ្ញាចិត្តក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពជាក់ស្តែង។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃមជ្ឈភាពអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងការអភិវឌ្ឍនិម្មាបនកម្មតំបន់ដែលបើក ចំហប្រកបដោយតម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងជា ថ្មីអំពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈមួយ ចំនួនលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ផងដែរ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចយ៉ាងនៃក្រកម្ពុជា កក់ក្តៅជូនគណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់អា ស៊ាន ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ខែមេសាឆ្នាំ ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលជាមួយ ឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអាស៊ាន៕