កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មី​ចំនួនបី តម្លៃជិត ១៣លានដុល្លារ ខណៈគម្រោងស្ថិតនៅតាមបណ្តាខេត្តមួយចំនួន ដែលបង្កើតការងារថ្មីៗប្រមាណជាង២ពាន់កន្លែង

0
1107

ភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ CDC បានឲ្យដឹងថា កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួនបីបន្ថែមទៀត ដែលមានតម្លៃសរុបជិត ១៣លានដុល្លារ នៅខេត្តចំនួនបី រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដោយបានបង្កើតការងារថ្មីៗប្រមាណជាង ២ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនបី បង្កើតរោងចក្រផលិតស្រោមជើង ផលិតគ្រឿង​សង្ហារិម​ក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ជាក់ស្តែងក្រុមហ៊ុនទាំងបីនេះ រួមមាន៖

១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។

២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។

៣- “ TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគ​ប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕