ក្រសួងការងារប្រកាសធ្វើតេស្តភាសាជប៉ុន សម្រាប់ពលរដ្ឋចង់ទៅធ្វើការនៅប្រទេសជប៉ុន

0
70

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤ នេះបានជូនដំណឹងទៅទីភ្នាក់ងារជ្រើសរើសឯកជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ ថាអង្គភាពទទួលបន្ទុកនឹងធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ តាមរយៈប្រព័ន្ធកុំព្យូទ័រ។

ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ប្រព្រឹត្តទៅនៅថ្ងៃទី៤,៥,៩,១៥,១៦,១៨,២៤,២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី២,៣,៦,៧ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានអភិវឌ្ឃន៍វិស័យអប់រំ (EDI) ដែលតម្លៃចុះឈ្មោះចំនួន១៤ដុល្លារ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ចំនួនបេក្ខជនដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្តបានគឺចំនួន ១០០នាក់ ក្នុងមួយខែ។ សម្រាបព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ htt://ac.prometric-jp.com/testist/ssw/index.html។

ព័ត៌មានមណ្ឌលសម្រាប់ធ្វើតេស្តមាន វិទ្យាស្ថានអភិវឌ្ឃន៍វិស័យអប់រំ(EDI) អាសយដ្ឋាន៖ ផ្ទះលេខ9A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លេខទូរស័ព្ទ +855 12 937 168/ +855 16 862 868/+855 15 729 123/+855 12 269 768។

បើតាមក្រសួងការងារសេវានៃការចុះឈ្មោះធ្វើតេស្តគឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដោយឡែកឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕