ក្រសួងមុខងារសាធារណៈ ប្រកាសឈ្មោះបេក្ខជនប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំជាប់ទាំង២៥០នាក់

0
586

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា «ការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣»  នាព្រឹកថ្ងៃសុក្រនេះថា ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃនេះ ហើយក្នុងចំណោមអ្នកជាប់ទាំង ២៥០នាក់នោះ គឺមានស្ត្រីចំនួន ៩៤នាក់។

ក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។   ក្នុងនោះបេក្ខជនដែលប្រឡងជាប់ទាំង២៥០នាក់ គឺមានស្ត្រីចំនួន ៩៤នាក់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០៣ជំហានទី១ ក្នងសននិសីទសារព័ត៌មាន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅសាលាភូមិន្ទរដ្ឋបាល ។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅ នៅមណ្ឌលប្រឡងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះមានបេក្ខជនចូលរួមប្រឡងសរុប ៣,៣៨១នាក់ ប៉ុន្តែសម្រាំងយកតែ២៥០នាក់ ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣នេះ ។ «សម្រាប់ដំណើរការកំណែ និងបូកស្រង់ពិន្ទុ ត្រូវបានបញ្ចប់រួចរាល់ ហើយការប្រកាសលទ្ធផល នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះតែម្ដង» ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ៕