ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៧ តុលា ឆ្នាំ២០២៣នេះ ប្រកាសថាក្រសួងសុខាភិបាល បានសម្រេច បិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ក្រោយមន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសច្បាប់ស្តីពីការគ្រប់គ្រងការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
គួរបញ្ជាក់ផងដែរថា មន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលត្រូវក្រសួងសុខាភិបាលបិទនេះ ទើបបើកដំណើរការនៅចុងឆ្នាំ២០២២ប៉ុណ្ណោះ និងមានទីតាំងផ្ទះលេខ៦៨ ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕