ក្រសួងសុខាភិបាល បដិសេធការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលមានខ្លឹមសារពាក់ព័ន្ធ ក្រសួងបានបិទ និងលុបបំបាត់សេវាឯកជន

0
44

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការ ពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសបុក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានសរសេរមានខ្លឹមសារថា «ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឲ្យអស់មុនឆ្នាំ២០២៥»។នេះបើយោង តាមសេចក្តីបដិសេធរបស់ក្រសួងសុខាភិបាល ដែលអង្គភាពសារព័ត៌មាន Innews ទទួលបាននៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ

ក្នុងសេចក្តីបដិសេធដដែលបន្ថែមថា ការចុះផ្សាយព័ត៌មានបំភ្លៃនេះបានធ្វើឲ្យសាធារណជនយល់ច្រលំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់សាធារណជនមេត្តាកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។

ទទឹមនឹងនេះ ក្រសួងសុខាភិបាលស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ីបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់និងឆាប់បំផុត៕ អត្ថបទ៖ ស្រស់