ក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតរបស់វៀតណាម បើកសម្ពោធផ្លូវហោះហើរថ្មីមួយទៀត តភ្ជាប់ទីក្រុងហាណូយ ទៅកាន់ទីក្រុងហុងកុង ខណៈផ្លូវហោះហើរតភ្ជាប់ពី សៀមរាប-ហាណូយ

0
525

យោងតាមក្រុមហ៊ុនហ៊ុន Vietjet បានឱ្យដឹងថា ឥឡូវនេះ អ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជាដែលមានបំណង ឆ្លងកាត់ទីក្រុងហាណូយ ទៅកាន់ទីក្រុងហុងកុង ពេលនេះអាចឆ្លងកាត់បានហើយ ខណៈកាល​ពី​សប្តាហ៍​មុន យន្តហោះ​ដំបូង​របស់ក្រុមហ៊ុន Vietjet បានដំណើរការជាផ្លូវ​ហោះហើរតភ្ជាប់ពី សៀមរាប-ហាណូយ ដែលចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី ដែលបានចាប់ផ្តើមសេវាកម្មដឹកអ្នកដំណើរប្រចាំថ្ងៃរវាងទីក្រុងទាំងពីរ។

 ក្រុមហ៊ុនខាងលើលើកឡើងថា ការមកដល់នៃយន្តហោះ Airbus 321neo ACF ថ្មី និងការផ្តួចផ្តើមនៃផ្លូវហោះហើរ ហាណូយ-ហុងកុង ស្របគ្នានឹងការប្រារព្ធខួបគម្រប់ខួបរបស់ក្រុមហ៊ុន Vietjet នៃការហោះហើរសម្ពោធរបស់ខ្លួននៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១១។ នេះគឺជាពេលវេលាស្របគ្នានឹងស្មារតីនៃពិធីបុណ្យណូអែល ដែលវាកាន់តែបង្កើនបរិយា​កាស​ដ៏សប្បាយរីករាយសម្រាប់អ្នកដំណើរផងដែរ។

ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតរបស់វៀតណាម នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកបណ្តាញផ្លូវ និងជើងហោះហើររបស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍បានស្វាគមន៍ដោយមោទនភាពចំពោះការដឹកជញ្ជូនតាមយន្តហោះ Airbus 321neo ACF ទំនើបបំផុត ដែលជាការបន្ថែមយន្តហោះទី១០២នៅក្នុងបណ្តាញយន្តហោះនៃកងនាវាចរណ៍ផ្លូវអាកាសដ៏ទំនើប និងក្រុមកងនាចរណ៍អាកាសថ្មីរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីសម្ពោធផ្លូវហោះហើរថ្មីមួយ តភ្ជាប់ទីក្រុងហាណូយ រដ្ឋធានីរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងហុងកុងដែលជាទីក្រុងដ៏រស់រវើក បន្ទាប់ពីបានបើកដំណើរការជាផ្លូវ​ហោះហើរតភ្ជាប់ពី សៀមរាប-ហាណូយ ហើយវាជាផ្លូវហោះហើរអន្តរជាតិទី៥ ដែលត្រូវបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet។

សូមរំលឹកថា ក្នុងកិច្ចប្រជុំនាពេលថ្មីៗកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ នៅក្នុងវេទិកាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vietjet ដែលបានដាក់ឱ្យដំណើរការផ្លូវហោះហើរ សៀមរាប-ហាណូយ តភ្ជាប់កម្ពុជា និងវៀតណាម។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកដំណើរការសេវាកម្មអន្តរជាតិថ្មី ហោះហើរទៅមកវិញ រួមមាន ទីក្រុងសៀងហៃ-ហូជីមិញ, ភូកុក-ប៊ូសាន,ហាណូយ-ហ្សាកាតា, ហាណូយ-សៀមរាប និងថ្មីៗនេះ ផ្លូវហាណូយ-ហុងកុង ដោយសង្កត់ធ្ងន់បណ្តាញយន្តហោះ ដែលហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងយុទ្ធសាស្ត្រពង្រីកបណ្តាញហោះហើរទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក៕