កំពង់ស្ពឺ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Liberty technology បាននាំយកអំណោយសប្បុរសធម៌ជូនសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ មណ្ឌលកុមាកំព្រាព្រៃជុំ ស្ថិតនៅ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកមន្នីជ័យ ខេត្តកំពុងស្ពឺ ។
លោក នៅ សារ៉ាត់ ប្រធានសមាគមក្តីសង្ឃឹមរបស់ជនក្រីក្របានលើកឡើងថា មណ្ឌលកុមារកំព្រានេះបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយកាលនោះលោកចិញ្ចឹមក្មេងកំព្រាក្នុងវត្តព្រោះលោកធ្លាប់ជាព្រះសង្ស ខណៈមានអ្នកខ្លះដែលជាឪពុកម្តាយរបស់ក្មេងបានយកកូនអាយុ៧ថ្ងៃ អ្នកខ្លះអាយុ៣ខែ នឹងអាយុ៦ខែជាដើម ព្រោះដោយសារតែអាណាព្យាបាលទាំងនេះកើតជំងឺអេដស៍។
លោកបន្តថា ដោយសារតែក្មេងៗចេះតែកើនឡើងទើបលោកសម្រេចចិត្តទិញដីស្រែធ្វើជាមណ្ឌល ខណៈបច្ចុប្បន្នមានក្មេងៗចំនួន៦៥នាក់ រួមទាំងក្មេងភូមិចំនួន១៦០នាក់ រួមទាំងបុគ្គលិក១៤នាក់ថែមទៀត។
ដោយឡែក កញ្ញា មឿន ស្រីភ័ណ្ឌជាបុគ្គលិកស្ម័គ្រចិត្ត និងជាអ្នកតំណាងឲ្យប្រធាន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រាដែលទទួលបានអំណោយពីក្រុមហ៊ុន Liberty technology ផ្សេងមួយទៀត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានចុះមកចែកអំណោយក្នុងការបង្ហាញក្តីស្រលាញ់ចំពោះក្មេងៗកុមារកំព្រា ដែលភាគច្រើនឪពុកម្តាយរបស់ពួកគេគ្មានលទ្ធភាពចិញ្ចឹម ពិសេសមិនមានឪកាសក្នុងការរៀនសូត្រជាដើម ដែលមណ្ឌលមួយនេះ ស្ថិតនៅភូមិទី១ដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានអំណោយបរិភោគ និងសម្ភារៈសម្រាប់សិក្សាកុមារកំព្រានៅតាមមណ្ឌលនីមួយៗពិតជា សប្បាយចិត្ត នឹងបានថ្លែងអំណរអរគុណដល់ក្រុមហ៊ុន Liberty Technology ដែលបានឧបត្ថម សម្រាប់ថ្ងៃនេះ ។
គួរបញ្ជាក់ផងដែរថា អំណោយតាមមណ្ឌលកុមារកំព្រានីមួយៗពោលគឺក្រុមហ៊ុនបានចែក ២មណ្ឌល កុមារកំព្រា ដោយទទួលបានពីក្រុមហ៊ុន Liberty Technology រួមមាន អង្ករមួយតោន, សៀវភៅពុម្ពពីថ្នាក់ទី១ដល់ថ្នាក់ទី១២មួយឈុត, សៀង៣០គីឡូ ទឹកស៊ីអ៊ីវ១០យួរ, ទឹកត្រី១០យួរ ត្រីខ១០យួរ មីខ្លាឃ្មុំ១០កេះ អាវប្រុសស្រី៥០កំប្លេ នឹងស្បែកជើង៧៥គូរ៕