គណៈប្រតិភូក្រុមហ៊ុនទេសចរណ៍កម្ពុជាបានទៅជីនីង ដើម្បីទទួលយកបទពិសោធន៍ពីភាពទាក់ទាញនៃវប្បធម៌

0
82

[អ្នកសារព័ត៌មាន INNEWS ណាលីង រាយការណ៍] នៅពេលដែលគណៈប្រតិភូក្រុមហ៊ុនទេសចរណ៍កម្ពុជាបាន ទៅដល់ទីក្រុងជីនីង អ្នកសារព័ត៌មាន INNEWS ពិតជាមានសំណាងដែលជាសមាជិកមួយរូបនៃគណៈប្រតិភូលើកនេះ ព្រមទាំងទទួលបានបទពិសោធន៍ពីដំណើរទេសចរណ៍វប្បធម៌ដ៏ស៊ីជម្រៅនេះដោយផ្ទាល់។តបតាមការអញ្ជើញរបស់មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តសានទុង ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 31 ខែមករា គណៈប្រតិភូក្រុមហ៊ុនទេសចរណ៍កម្ពុជាដែលមានសមាជិក 27 នាក់បានមកជីនីង ដើម្បីស្គាល់អំពីតំបន់ទេសចរណ៍នៅទីនោះ។ ដំណើរកម្សាន្តរបស់គណៈប្រតិភូបានគ្របដណ្តប់តំបន់ទេសចរណ៍វប្បធម៌ និងទេសចរណ៍សំខាន់ៗជាច្រើននៅក្នុងទីក្រុងជីនីង រួមមានប្រាសាទវិនសាន ប៉ាវស៊ាង(Wenshang Baoxiang), ដែនដីបរិសុទ្ធនីសាន(Qufun Nishan), សារមន្ទីរខុងជឺ និងតំបន់ទេសភាពសានខុង(Sankong) មិនត្រឹមតែទៅទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយល់ដឹងអំពីប្រវត្តិសាស្រ្ត និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជីនីង នៅតាមតំបន់ទេសចរណ៍នីមួយៗថែមទៀតផង។

ក្នុងពេលធ្វើដំណើរ សមាជិកនៃគណៈប្រតិភូមិនត្រឹមតែជាអ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករុករកវប្បធម៌។ នៅតំបន់ទេសចរណ៍នីមួយៗ អ្នកអាចមើលឃើញសមាជិកនៃគណៈប្រតិភូកំពុងស្តាប់ការពន្យល់របស់មគ្គុទ្ទេសក៍ទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព និងខិតខំស្វែងយល់យ៉ាងពេញលេញពីទស្សនៈនៃប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិនៅជីនីង។ ភាពទាក់ទាញខាងវប្បធម៌របស់ជីនីង ជាពិសេសអត្តសញ្ញាណតែមួយគត់នោះគឺជា “ស្រុកកំណើតរបស់ខុងជឺ និងទីក្រុងព្រែកជីក បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់សមាជិកគ្រប់រូប។

តំណាងគណៈប្រតិភូកម្ពុជាបានវាយតម្លៃយ៉ាងខ្ពស់ អំពីបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅរបស់ជីនីង ធនធានទេសចរណ៍ដ៏សម្បូរបែប និងទេសភាពដ៏ស្រស់ស្អាត។ ពួកគេបាននិយាយថា ដំណើរកម្សាន្តនេះគឺជាដំណើរដ៏រីករាយ ហើយពួកគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះភាពទាក់ទាញពិសេសនៃវប្បធម៌ជីនីង។ បន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគេមានគម្រោងបង្កើនការផ្សព្វផ្សាយធនធានទេសចរណ៍វប្បធម៌របស់ជីនីង និងរចនាខ្សែផ្លូវផលិតផលទេសចរណ៍ដែលបំពេញតម្រូវការភ្ញៀវទេសចរកម្ពុជាកាន់តែប្រសើរឡើង។មន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងជីនីងបញ្ជាក់ថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបន្ថែមទៀតជាមួយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងបរទេសល្បីៗ ព្រមទាំងខិតខំប្រឹងប្រែងដើម្បីផ្តល់ការផ្គត់ផ្គង់ថ្មីៗ តាមរយៈការបង្កើនការផ្សព្វផ្សាយជាសាធារណៈ រៀបចំផែនការសកម្មភាពថ្មី កសាងតំបន់ទេសចរណ៍ថ្មី ការរចនាផ្លូវទេសចរណ៍ថ្មី និងការអភិវឌ្ឍផលិតផលថ្មី។ គោលដៅគឺដើម្បីពង្រីកទីផ្សារទេសចរណ៍ក្នុងស្រុក និងបរទេស ជំរុញអោយមានចាយវាយក្នុងទីផ្សារទេសចរណ៍វប្បធម៌ ដើម្បីលើកកម្ពស់ការបន្តរីកចម្រើន និងការអភិវឌ្ឍន៍របស់ជីនីងនិងទីផ្សារទេសចរណ៍ក្នុងស្រុក និងបរទេសផងដែរ។