គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ មានមនុស្សស្លាប់ចំនួន១២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍  ខណៈអ្នកបើកបរម៉ូតូមានអត្រាស្លាប់ច្រើនជាងអ្នកបើកបររថយន្ត

0
4236

ភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១២នាក់ របួសធ្ងន់ ១៥នាក់ និងរបួសស្រាល ១៣នាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥លើក នៅទូទាំងប្រទេសកម្ពុជា នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍បានបញ្ជាក់ថា ចំពោះមូលហេតុនៃគ្រោះថ្នាក់ដែលបណ្តាលឲ្យមានបញ្ហា រហូតឈានដល់ស្លាប់នេះ ភាគច្រើនមកពីបញ្ហាល្បឿនមានចំនួន ៥លើក, មិនគោរពសិទ្ធិ ៥លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ២លើក និងប្រជែងគ្រោះថ្នាក់ ១លើក។ ក្នុងនោះដែរ ចំពោះគ្រោះថ្នាក់ដោយម៉ូតូមាន ១០លើក, រថយន្ត ៣លើក និងយានយន្តផ្សេងៗ ២លើក, ខូចខាតម៉ូតូ ២០គ្រឿង, រថយន្តតូច ៥គ្រឿង, រថយន្តធំ ១គ្រឿង និងរថយន្តផ្សេងៗ ៣គ្រឿង៕