កែប៖ បើតាមការឲ្យដឹងពីលោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា បច្ចុប្បន្នខេត្តកែបបាននឹងកំពុងតែសាងសងកំពង់ផែ នៅកោះទន្សាយ ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ។ ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាន និងកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។
គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍កោះទន្សាយគិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩,៨% ហើយ កន្លងទៅក្រុមហ៊ុនចាស់ ធ្វើការហាក់មានការយឺតយ៉ាវតែយ៉ាងណាក្រុមហ៊ុនថ្មីដែលទទួលបានសិទ្ធិសាងសង់បន្ត នឹងបញ្ចប់គម្រោងកំពង់ផែកោះទន្សាយនេះ នៅត្រឹមខែមករា ឆ្នាំ២០២៤៕