ភ្នំពេញ៖ យោងតាមការការបង្ហោះលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ទង្វើដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លងរួមមាន៖
– យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូល្នុងមណ្ឌលប្រឡង
– លាក់ជាប់នឹងខ្លូននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ
– មានសៀវភៅ ឯកសារ ឬសំណៅឯកសារ សរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមនុ្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ស្បែកជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង
– ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លូនអង្គុយ
– អើតមើលសន្លឹកកិច្ចការអ្នកដទៃ
– ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
– អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
– រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
– បង្គលក្ខណៈ ឬផ្តល់ឳកាសឲ្យអ្នកដទៃចម្លង
– ប្តូរសន្លឹកកិច្ចការគ្នា ឬប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្តែង។
គួរបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)៕