ចំណូលពីរមណីយដ្ឋានអង្គរមានជិត២៨លានដុល្លារ ខណៈកើនឡើងប្រមាណ៣០០% បើធៀបនឹងឆ្នាំ២០២២

0
668

សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមានជាង៦០ម៉ឺននាក់ កើនឡើងប្រមាណ ២៥០ភាគរយ និងរកចំណូលបានជិត២៨លានដុល្លារ អាមេរិក កើនឡើងជាង ៣០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។

តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា បើគិតតែក្នុងខែតុលា ឆ្នាំ២០២៣ ភ្លៀវទេសចរអន្តរជាតិ មានជាង ៦ ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរកើនឡើងប្រមាណ ៧៩ភាគរយ និងរកចំណូលបានជិត៣លានដុល្លារអាមេរិក កើនឡើងជាង ១០០ភាគរយបើធៀបនឹង រយៈពេលក្នុង ឆ្នាំ២០២២ ខណៈការលក់ប័ណ្ណចូលទស្សនាប្រាសាទកោះកែរបានជាង១ពាន់នាក់ និងរកចំណូលបានជាង១ម៉ឺនដុល្លារអាមេរិក៕