ដើម្បីជួយកាត់បន្ថយបញ្ហាការកកស្ទះចរាចរណ៍​ សម្តេចហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាបតភ្ជាប់រវាងតំបន់កោះនរា និងតំបន់កោះពេជ្រ រយៈពេល៣ថ្ងៃខាងមុខនេះ

0
172

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្តេចអនុញ្ញាតិឲ្យប្រើប្រាស់ជា បណ្តោះអាសន្ននូវស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពាន មួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទេ្វទិស និងកំណត់ទំម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោន ចុះក្រោម នេះបើតាម ការឲ្យដឹងពី ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

អភិបាលរងរាជធានីភ្នំពេញបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យក្រុមហ៊ុនទទួលសាងសងបន្តអនុវត្តការងារដែលនៅសេះសលឲ្យចប់ សព្វគ្រប់។

អភិបាលរងរូបនេះបានបន្ថែមថា រាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាបតភ្ជាប់រវាង​តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ​ មាន​ប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ​ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រ ចំណាយថវិកាសាង​សង់អស់ប្រមាណជិត ៤០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​៕