យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង ដែលអង្គភាពសារព័ត៌មាន Innews ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ធ្នូ ២០២៣) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ជិះកម្សាន្ត រឹតចំណងមិត្តភាពរំលឹកប្រវតិសកម្មភាពស្នាដៃ របស់ អតីតយុវជននិងការបន្តរសកម្មភាពរបស់យុវជនជំនាន់ក្រោយ ឆ្ពោះទៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្ត កោះកុង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងសេចក្ដីជូនដំណឹងខាងលើបានបន្ថែមថា ព្រឹត្ដិការណ៍នេះ នឹងរៀបចំបែងចែកជាពីរក្រុម រួមមាន៖ ១. ការប្រណាំងកង់ដោយចូលរួមពីអ្នកប្រណាំងកង់អាជីព ក្នុងរយៈចម្ងាយ៤៥គីឡូម៉ែត្រ។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៥លានរៀល, ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ៣លានរៀល។
២. ការចូលរួមរបស់សាធារណៈជនដែលស្រលាញ់ការជិះកង់ ក្នុងរយៈចម្ងាយ ២០គីឡូម៉ែត្រ។អ្នកចូលរួមនឹងទទួលបានប័ណ្ណបញ្ជាក់ការចូលរួមកម្មវិធីជាអនុស្សាវរីយ៍ អាវយឺតកម្មវិធីចំនួន១ និងអាហារសាមគ្គីចំនួន១ពេល។
សូមបញ្ជាក់ថា ក្នុងការចូលរួមព្រឹត្តិការណ៍ជិះកងនេះ បេក្ខជនត្រូវត្រៀមកង់ និងមធ្យោបាយសម្រាប់ដឹកជញ្ជូន ដោយខ្លួនឯង ៕ សម្រាប់ព័ត៌មានបន្ថែមសូមមើលក្នុងសេចក្តីជូនដំណឹងដូចខាងក្រោម៖