ត្រឹមរយៈពេលមួយថ្ងៃ ខេត្តព្រៃវែង មានភ្ញៀវទេសចរសរុប ៧ម៉ឺននាក់ ក្នុងថ្ងៃចូលឆ្នាំថ្ងៃទី១

0
27

ខេត្តព្រៃវែង៖ ត្រឹមរយៈពេលមួយថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនប្រមាណ៧ម៉ឺននាក់ បើធៀបនឹងឆ្នាំចាស់កន្លងទៅស្របពេលដែលកម្ពុជាប្រារព្ធពិធីប្រពៃណីជាតិខ្មែរ។

ជាក់ស្តែងបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ព្រៃវែង បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤រដ្ឋបាលខេត្ត បានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ដោយសហការជាមួយកងកម្លាំងទាំងបីសម្រាប់ ការការពារភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដើរកម្សាន្ត ក្នុងនោះមាន មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុប ប្រមាណជិត ៧០.៨០០នាក់ បានទៅដើរលេងកម្សាន្ដនៅខេត្តមួយនេះ បើធៀបនឹងឆ្នាំកន្លងទៅមានការកើនឡើងគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រិត្តិទៅរយៈពេល៤ថ្ងៃ ពោលគឺថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤៕