សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង១៣ម៉ឺននាក់ (១៣២.០៥១នាក់) បានមកដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននៅក្នុងខេត្តសៀមរាប ក្នុងរយៈពេល បីថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបទាំង ១៣២.០៥១នាក់នេះ រួមមាន៖ភ្ញៀវអន្តរជាតិមានចំនួន ៦.៦០២នាក់ និងភ្ញៀវជាតិព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ១២៥.៤៤៩នាក់ ក្នុងនោះមានប្រមាណ ៨១.៥៤២នាក់ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរ និងសហគមន៍ និងចំនួនប្រមាណ ៤៣.៩០៧នាក់ទៀត ដើរលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានា ៕