ត្រឹម១ខែដើមឆ្នាំ២០២៤នេះ យានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួនប្រមាណជាង៤៦ម៉ឺនគ្រឿង

0
82

ភ្នំពេញ៖ ក្នុងរយៈពេលពេញ១ខែដើមឆ្នាំ២០២៤នេះ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួនប្រមាណជាង៤៦ម៉ឺនគ្រឿង នេះបើយោងតាមរបាយការណ៍ដែលទទួលបានពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មានការកើនឡើង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ អ្នកនាំពាក្យបានបញ្ជាក់ថា ក្នុង១ខែកន្លងមកនេះមានរថយន្តច្រើនជាងគេ គឺថ្ងៃឆ្លងឆ្នាំសកល។

ជាមួយគ្នានេះ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដោយចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជានេះត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២៕