ទីបំផុត!កម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន

0
35

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣នេះបានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង«ព្រែកជីកហ្វូណនតេជោ» ដោយកម្មវិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយនឹងការចុះហត្ថលេខានេះ ភាគីកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំនៅ និងជាលើកដំបូងបំផុតកម្ពុជា៕