ទីបំផុត ឯកឧត្តម វ៉ាង យី អញ្ជើញមកដល់កម្ពុជា នៅរសៀលនេះ

0
26

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ការអញ្ជើញមកដល់កម្ពុជានេះ វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២១ ខែមេសា នេះ ឯកឧត្តម វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួង។
សូមជម្រាបថា ឯកឧត្តម វ៉ាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២១-២៣ ខែមេសា ឆ្នាំ២០២៤។