ទូតសហរដ្ឋអាមេរិក សម្តែងការកោតសរសើរចំពោះគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលឧបត្ថម្ភធន ថ្លៃភ្លើងជួសប្រជាជន

0
379

ភ្នំពេញ៖ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកផាកទ្រីក ម៉ាហ្វី (W. Patrick Murphy)បានស្វែងយល់ពីគោលនយោបាយរបស់ ក្រសួងរ៉ែនិងថាមពល និងបានកោតសរសើរពីគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន ដោយរដ្ឋាភិបាល និងស្វែងរកការសហការទ្វេភាគី បន្ថែមទៀត។

ថ្លែងក្នុងជំនួបពិភាក្សាការងារ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន របស់រដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំឱ្យភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនីដល់ដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជាដែលនឹងត្រូវអនុវត្តសាកល្បងចាប់ពីខែក្រោយនេះទៅ៕