នាយករដ្ឋមន្ត្រីកម្ពុជា៖ ទោះសព្វថ្ងៃកម្ពុជាពុំដែលមានការគំរាមកំហែងណាមួយពីភេរវករក៏ដោយ តែត្រូវបង្កើនជំនាញប្រឆាំងអំពើភេរវកម្មឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត

0
400

ភ្នំពេញ៖ បើទោះសព្វថ្ងៃនេះកម្ពុជាពុំដែលមានការគំរាមកំហែងណាមួយពីភេរវករក៏ដោយ តែត្រូវបង្កើនជំនាញ ប្រឆំាងអំពើភេរវកម្មឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត នេះជាការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានណែនាំ និងដាស់តឿនដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទទាំងអស់យ៉ាងដូច្នេះ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ការណែនាំ និងដាស់តឿននេះក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន​ទ័ពពិសេស៩១១(៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​ភេវរកម្ម បើទោះបីបច្ចុប្បនេះកម្ពុជា ពុំដែលមានការ​គំរាមកំហែង​ណាមួយពីភេរវករក្តី ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែស ​បានដែរចំពោះករណីមួយនេះ។

ជាមួយនឹងការដាស់តឿននេះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក៏បានលើកឡើងផងដែរថា ដើម្បី​ទំនើបកម្មកងទ័ពបន្ថែមទៀតនោះ គ្រប់អង្គភាពទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត​លើការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងកសាងសាលា​ហ្វឹកហ្វឺន ទីលានហ្វឹកហ្វឺន ​និងជាពិសេសនោះ​គឺការពង្រឹងសមត្ថភាពគ្រូ ​ក៏ដូចជាយោធាចារ្យជាដើមផងដែរ៕