នាយករដ្ឋមន្ត្រីកម្ពុជា ៖ ចេះអ្វីក៏ដោយឱ្យតែចេះប្រាកដ

0
384

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់និទ្ទេស A ឱ្យខិតខំរៀនសូត្របន្តទៀត ដោយបានផ្តាំផ្ញើថា ចេះអ្វីក៏ដោយឱ្យតែចេះប្រាកដ គឺល្អបំផុតដើម្បីបង្កើនជីវភាព។ ការថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់និទ្ទេសA នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។

នាឳកាសនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ គឺជាតួអង្គយ៉ាងសំខាន់ដែលធ្វើឲ្យសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីការខិតខំដោយ​ខ្លួនឯង និងការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ។ សម្តេចធិបតី បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូបន្តការស្រាវជ្រាវ និងបន្តចែករំលែកចំណេះដឹងដល់សិស្សកាន់តែមានប្រសិទ្ធិភាពបន្តទៀត៕