នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម នាព្រឹកនេះ

0
552

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ។

 គួររម្លឹកថា រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៧ រោងចក្រដេរស្បែកជើង ចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។ នេះគឺជាលើកទី៦ ហើយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេល រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣៕