នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល​បន្តខិតខំពង្រីកកសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្មដើម្បីលើកកំពស់ជីវភាពរបស់កសិករ

0
299

ភ្នំពេញ៖ រាជរដ្ឋាភិបាល​នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​​នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព​របស់​កសិករ​ឲ្យ​កាន់​តែរី​ក​ចម្រើន​បន្ថែម​ទៀត​។នេះជាការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាស​អបអរសាទ​​រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន​ចូល​រួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អលើ​ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន​ទទួល​ចំណាប់​ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើពិ​ភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និង​ខិត​ខំ​ពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕