ប្រតិភូធុរកិច្ចជម្រុញកិច្ចពាណិជ្ជកម្មខេត្ត ហ៊ូណាន រៀបចំធ្វើសន្និសីទផ្សព្វផ្សាយនៅប្រទេសកម្ពុជា អំពី «ពិព័រណ៌ការអភិវឌ្ឍន៍បៃតង ហ៊ូណាន ឆ្នាំ២០២៤»

0
469

ភ្នំពេញ៖ លោក WU GUANG HUA ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងពិធីពិព័រណ៍ការអភិវឌ្ឍន៍បៃតង ហ៊ូណាន​ ឆ្នាំ២០២៤ ថា ក្នុងនាមជាសមាជិករបស់ ប្រទេស ទាំងពីរនៃ RCEP នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកើនឡើង ថែមមួយកំរិតទៀត បន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូវប្បធម៌ និងវិស័យ ផ្សេងៗដទៃ ទៀតរវាងប្រទេសទាំងពីរកាន់ តែមានភាព ជិតស្នឹទ្ធ ប្រកបដោយផ្លែផ្កា ដោយដាក់គ្រឹះរឹងយ៉ាងរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការមានលក្ខណៈ ឲ្យ ទូលំទូលាយ និងស៊ីជម្រៅផងដែរ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Tian Yi international ។

ចំណែកលោកឧកញ៉ា លីឃុនថៃ តំណាងសមាគមសម្ព័ន្ធខ្មែរចិន បានលើកឡើងថា ខេត្តហ៊ូណាន មិនត្រឹមតែជា ខេត្តកសិកម្មធំមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខេត្តដ៏សំខាន់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតផលល្បីៗជាច្រើននៅក្នុងខេត្តហ៊ូណានបានបន្តទៅកាន់ក្រៅប្រទេសបានបង្កើតកេរ្ត៍ឈ្មោះរបស់ប្រទេសចិន និងកាន់កាប់តំណែងដ៏សំខាន់មួយនៅក្នុងពិភពលោក។

លោកបន្តថា ក្នុងនាមជាប្រទេសមួយក្នុងចំនោមប្រទេសដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសដ៏ សំខាន់មួយក្នុងការកសាងរួមគ្នា នៃ«ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ហ៊ូណាន និងកម្ពុជាមានការជួយគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងទស្សនវិស័យទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងសក្កានុពលដ៏ធំ។ ក្រុមហ៊ុនហ៊ូណាន កាន់តែច្រើនឡើងកំពុងផ្តោតការយកចិត្តទុកដាក់លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើ ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោក CHEN WEI MING ប្រធានផ្នែកជំរុញកិច្ចការពាណិជ្ជកម្ម និងវិនិយោគ នៃសមាគមជំរុញកិច្ចការពាណិជ្ជកម្មអន្តរជាតិ ខេត្តហ៊ូណាន បានថ្លែងក្នុងពិធីថា កម្មវិធីថ្ងៃនេះមានសារៈសំខាន់ និងវិសេសវិសាលខ្លាំងណាស់ « ចំណងមិត្តភាពកម្ពុជា​ចិន» លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជាចិន នៅឆ្នាំ២០២៣នេះ ចិននិងកម្ពុជាបានស្នើនៅក្នុង សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍ចិន កម្ពុជាក្នុងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលប្រទេសទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកពីផែន ការសហប្រតិបត្តិការមួយប្រកបដោយ ស្ថិរភាព និងទំនុកចិត្ត៕​ដោយ៖ នាង ស្រស់