ប្រទេសចិននៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួនជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ខណៈវិនិយោគលុយរាប់ពាន់ លានដុល្លារ

0
47

ចាប់ពី​ខែ​មករា​ដល់​ខែកញ្ញា​ឆ្នាំនេះ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ​១​៩​១​ដែល​មាន​ទំហំ​ទឹកប្រាក់​លើស​ពី​ ​៣​.​៧​ ​ពាន់​លាន​ដុល្លារ​ ​ដោយ​ចិន​នៅតែ​រក្សា​ចំណាត់ថ្នាក់​របស់​ខ្លួន​ជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​។​

​ទិន្នន័យ​បង្ហាញ​ថា​ក្នុងរយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៤​១​ ​បន្ថែម​ទៀត​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​សហគ្រាស​ចិន​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ​២​.​៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ស្មើនឹង​ប្រមាណ​៧​៦​ ​ភាគរយ​នៃ​តួលេខ​សរុប​ ​ខណៈ​ដែល​ការ​វិនិយោគ​ក្នុងស្រុក​របស់​កម្ពុជា​ស្ថិតនៅ​លំដាប់​ទីពីរ​​​ដែល​មាន​ចំនួនជា​ង​១​២​ ​ភាគរយ​។​

​នៅ​ក្នុង​ខែកញ្ញា​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​២​៧​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ ​១​.​៦​ ​ពាន់​លាន​ដុល្លារ​ ​ដែល​បង្កើត​ឱកាស​ការងារ​ចំនួនជា​ង​ ​៣​០​,​០​០​០​កន្លែង​ ​សម្រាប់​ប្រជាជន​ក្នុងស្រុក​។​ ​គម្រោង​ទាំងនេះ​រួម​មានការ​បណ្តាក់ទុន​ខ្នាត​ធំ​ក្នុង​វិ​ស័​យ​ដឹកជញ្ជូន​ ​អគ្គិសនី​ ​ដែក​ ​និង​វិ​ស័​យ​ផ្សេងទៀត​។​

​កម្ពុជា​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើនឡើង​ ​តាមរយៈ​ការចូលរួម​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​។​ ​អ្នក​វិនិយោគ​ក្នុងស្រុក​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​ ​ជាមួយនឹង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ជាបន្តបន្ទាប់​នៃ​បរិយាកាស​ធុរកិច្ច​ ​សហគ្រិន​ចិន​កាន់តែ​ច្រើន​នឹង​ជ្រើសរើស​កម្ពុជា​ជាគោល​ដៅ​សម្រាប់​ការ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍន៍​៕​E​cns.cn