ប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា-ហ៊ូណាន ដឹកនាំពាណិជ្ជករមកវិនិយោគបន្ថែមនៅកម្ពុជា

0
537

ភ្នំពេញ៖ លោកអ៊ូ គ័ងហួរ ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជា ដឹកនាំអ្នកវិនិយោគចិន នៅខេត្តហ៊ូណានមកទស្សនាប្រទេសកម្ពុជា ដើម្បីមើលពីការអភិវឌ្ឍនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ដើម្បីវិនិយោគបន្ថែមក្នុងខេត្តមួយនេះ។

ប្រធានសភាពាណិជ្ជកម្ពុជា-ហ៊ូណាន​ បានលើកឡើងថា កំពង់សោមគឺជាខេត្តមួយដែលស្រស់ស្អាត ហើយក៏ជាខេត្តមួយដែលរីកចម្រើន នេះជាមូលហេតុដែលលោកនាំអ្នកវិនិយោគនៅហ៊ូណាន ដើម្បីមើលពីស្ថានភាពជាក់ស្តែង ក្នុងការសិក្សាត្រលប់មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយក្រុមអ្នកវិនិយោគចិនប្រចាំខេត្តហ៊ូណាន ឯកឧត្តមអភិបាលខេត្តបានថ្លែងថា RCEP កម្ពុជាចិនបានចូលជាធរមាន នេះការការផ្តល់ឳកាសទីផ្សារទៅមកកាន់តែល្អ ហើយនៅប្រទេសចិនកាន់តែទំនើប ហើយវិស័យមួយចំនួនមានកំរិតទាប ឬមធ្យម មានការវិវត្តព្រោះប្រទេសចិនកំពុងមានការអភិវឌ្ឍន៍ឧស្សាហកម្ម បែបទំនើប ដូច្នេះវិស័យកំរិតទាប និងមធ្យមត្រូវបានរុញចេញក្រៅ ចំនុចនេះក៏កម្ពុជាយើងមានសក្កានុពលដើម្បី ទទួលយក សម្រាប់ការផលិតនូវសម្ភារៈ ឧបករណ៍ តម្រូវការណាកំរិតបឋម​ កំរិតមធ្យមអាចនាំទៅចិនវិញបាន។

ឯកឧត្តម គួច​ ចំរើន បន្ថែមថា ផលិតផលកសិកម្មក៏ដូចគ្នា បច្ចុប្បន្នការព្រមព្រៀងរបស់រដ្ឋាភិបាលទាំងពីរបាន បើកទូលាយកាន់តែច្រើនឡើងៗ អំពីផលកសិកម្ម បើទោះបីជាកម្ពុជាផលិតបានជាកសិផល ប៉ុន្តែសមត្ថភាពនៃការ វេចខ្ចប់ នៃការទុកដាក់ សមត្ថភាពនៃការរៀបចំដើម្បីឲ្យផលិតផលនោះស្របតាមស្តង់ដាសម្រាប់ការនាំចេញកម្ពុជា នៅមានកំរិត។

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តឲ្យពាណិជ្ជករចិន នៅហ៊ូណានវិនិយោគផ្លូវដែក ដោយលោកអះអាងថា «បើសិនជាមានការអភិវឌ្ឍន៍ផ្លូវដែកនៅខេត្តព្រះសីហនុមែននោះនឹង បានរួមចំណែកដើម្បី ជំរុញកំណើនសេដ្ឋកិច្ចកាន់តែល្អ»។

គួរបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជា ដឹកនាំអ្នកវិនិយោគចិន ដែលមានការចូលរួមជាច្រើនរួមមាន៖ សហព័ន្ធ​សភាពាណិជ្ជកម្ម​មិនមែន​ក្នុង​ស្រុក Hunan,ប្រធានការិយាល័យទំនាក់ទំនងអាស៊ាន,ប្រធានសភាពាណិជ្ជកម្មកម្ពុជា-ហ៊ូណាន ,អនុប្រធានសហព័ន្ធហ៊ូណាននៃជនជាតិចិននៅបរទេសដែលវិលត្រឡប់មកវិញ, សមាជិកគណៈកម្មាធិការក្រៅប្រទេសនៃសហព័ន្ធហ៊ូណាននៃជនជាតិចិននៅក្រៅប្រទេស និងជនជាតិចិននៅក្រៅប្រទេស, ប្រធានការិយាល័យទំនាក់ទំនងនៃសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជានៃក្រុមប្រឹក្សាហ៊ូណានសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ, ប្រធានការិយាល័យទំនាក់ទំនងនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មហ៊ូណាន កម្ពុជា,និងរួមទាំង ប្រធានការិយាល័យទំនាក់ទំនងអាស៊ាននៃសហព័ន្ធសភាពាណិជ្ជកម្មមិនមែនក្នុងស្រុក Hunan ។ នេះជាដំណើរទស្សនកិច្ចផ្លូវការរបស់ពាណិជ្ជករនៅខេត្តព្រះសីហនុ នាថ្ងៃទី២០,២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ៕