ប្រសាសន៍សំខាន់ៗដែលសម្តេចធិបតីលើកឡើងក្នុងឳកាសអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

0
55

​ភ្នំពេញ៖ មានប្រសាសន៍ក្នុងឳកាសអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​​។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងទៅអនាគតហើយការកសាងធនធានមនុស្ស ក៏ជាកសាងនៅពេលបច្ចុប្បន្ន សម្រាប់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នាថ្ងៃអនាគតផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវឌ្ឍកម្មឌីជីថល។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងយុគសម័យថ្មីនេះផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនចេះតែនិយាយ អំពីកិច្ចការងារអ្វីមួយនោះទេ ប៉ុន្ដែបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់ហើយទើបចាប់ផ្ដើមអនុវត្ត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អប់រំ គឺដើម្បីចេះដឹង អប់រំ គឺដើម្បីចេះធ្វើ អប់រំ គឺដើម្បីក្លាយជាពលរដ្ឋល្អ និងអប់រំ គឺដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរមនា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា អាណត្តិទី៧នេះ ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ។ អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយដឹងខ្លួនថា នៅមានកម្រិតនោះ ហើយជាអ្នកជោគជ័យពិតប្រាកដ៕