ពលរដ្ឋកម្ពុជា និងកម្មកររោងចក្រមួយចំនួនចាកចេញពីភ្នំពេញដើម្បីទៅស្រុកកំណើត ខណៈមួយចំនួនទៀត នូវបន្តបំពេញការងារ

0
52

ភ្នំពេញ៖ ពលរដ្ឋដែលមករស់នៅក្រុងភ្នំពេញ ពោលគឺបុគ្គលិក នឹងកម្មករកម្មការិនីរោងចក្រ ចាប់ផ្តើមចេញដំណើរជាបណ្តើរៗហើយ ដើម្បីទៅ​កាន់​ស្រុក​កំណើត​រៀង​ៗខ្លួន​ ដើម្បី​ជួបជុំគ្រួសារ ញាតិសន្តាន និងមិត្តភ័ក្តិ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខណៈ​កម្មករ​និយោជិត​មួយចំនួនផ្សេងទៀតបន្តធ្វើការងារ នៅបើគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

 ជារៀងរាល់ឆ្នាំឲ្យតែពិធីបុណ្យធំៗ ដូចជា​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ជាតិ​ខ្មែរ​បុណ្យ​ភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូច​ជា​កម្មករ​កម្មការនី​ជាច្រើនសិបនាក់តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ​នៅ​ស្រុក​កំណើត​រៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”៕