ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថាដរាបណាប្រជាពលរដ្ឋមានជំនឿជឿជាក់រហូតដល់ឆ្នាំ២០២៨ ផ្ដល់ការទុកចិត្តដើម្បីដឹកនាំតទៅទៀត សម្ដេចនឹងធ្វើរហូតដើម្បីឱ្យកាន់តែសុក្រឹត ធ្វើយ៉ាងណាដើម្បីធ្វើឱ្យចំណូលចូលហោប៉ៅ ចូលផ្ទះប្រជាពលរដ្ឋនេះជាកិច្ចការសំខាន់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រគន្លឹះជំរុញសេដ្ឋកិច្ចក្រុមគ្រួសារពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា កម្មករ កម្មការិនី រោងចក្រ សហគ្រាសទាំង ១៣ដែលមកចូលរួមក្នុងពិធីសំណេះសំណាល នាព្រឹកនេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១០ រោងចក្រដេរស្បែកជើងចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៕
៕