ភ្នំពេញ៖ តបតាមការសូមយាងរបស់ឯកឧត្តម Emmanuel MACRON ប្រធានធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋបារាំង ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះរាជទស្សនកិច្ចជាប្រត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុចា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de lElysee នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះករុណ ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋាន ប្រត្តិសាស្ត្រ តំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឳកាសសម័យប្រជុំលើកទី៤២ នៃសន្តិសីទអង្គការយ៉ូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយ៉ូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជាអំពីការចូល រួមចំណែករបស់អង្គការនេះ ក្នុងកិច្ចការពារ នៃអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។
គួរបញ្ជាក់ថា ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយនេះនេះព្រះអង្គក៏នឹងយាងទតបណ្ណាសាររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សហនុ «ព្រះបរមរតនកោដ្ឋ»ផងដែរ៕