ព្រះវិហារ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបួងសួងរំឭកគុណបុព្វបុរសខ្មែរ និងអបអរសាទរប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ប្រាសាទកោះកេរ បានកសាងឡើងតាំពី សតវត្សរ៍ទី១០ ចាប់ពីចន្លោះឆ្នាំ៩២១-៩៤៤នៃគ្រឹះសករាជ កសាងដោយព្រះបាទជយ័វរ្មនទី៤។ ក្នុងនោះដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្ដម និងលោកជំទាវជាច្រើន បានចូលរួមបួងសួងសូមសេចក្ដីសុខចម្រេីនមកដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា រមនីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបិតិកភណ្ឌពិភពលោកនៃអង្កការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបិតិកភណ្ឌពិភពលោកជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត៕