មិនដល់១ខែផងយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបជាង១៧ម៉ីនគ្រឿង ខណៈផ្លូវល្បឿនលឿននេះ ចំណាយពេលឆាប់រហ័សក្នុងការធ្វើដំណើរ  

0
325

ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៨ ខែកញ្ញា រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១៧៣ ៩៨៧ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ៣១៩ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ករណី ស្វែងរកជំនួយចំនួន ១៤០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៧៤ករណី) នេះបើយោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍។

ក្នុងនេះផងដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕