រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើក យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនHPVដល់កុមារីអាយុ៩ឆ្នាំ

0
1268

បន្ទាយមានជ័យ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលអង្គភាពសារព័ត៌មាន Innews ទទួលបាននៅរសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចតទៅ៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន មាតាបិតា អាណាព្យាបាល ទាំងអស់ជ្រាបថា ខេត្តបន្ទាយមានជ័យ នឹងរៀបបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ចំពោះកុមារីអាយុ៩ឆ្នាំ ដែលមានឈ្មោះរួចរាល់ក្នុងបញ្ជីសម្រង់របស់អង្គភាពសុខាភិបាល នៅតាមបណ្តាសាលាបឋមសិក្សា នៅតាមសហគមន៍ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ក្នុងលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំលើស្មារតីរបស់បងប្អូនប្រជាពលករដ្ឋ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការនាំកូនៗកុមារីដែលមានអារយុ៩ឆ្នាំ មកទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺមហា រីកមាត់ស្បូនដោយឥតគិតថ្លៃនៅតាមសាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំងអស់ ដែលស្ថិតនៅក្រោមមូល ដ្ឋានគ្របដណ្តប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺមហារីកមាត់ស្បូន ជាដើម៕