រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសត្វ    និងរុក្ខជាតិនៅកម្ពុជា

0
557

ភ្នំពេញ៖ ដោយមានការលើកឡើងនូវសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ពីតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

 នៅក្នុងឱកាសនោះ  ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាន និងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម និងបានអនុញ្ញាតឱ្យមានការអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕AKP