រដ្ឋមន្ត្រីក្រសួងការងារ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ ខណៈបើកមហាស្របភាពយន្តជប៉ុនលើកទី៩

0
481

ភ្នំពេញ៖ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ នេះជាការបញ្ជាក់ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោកកាលពី ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ។

ការលើកឡើងក្នុងបណ្តាញសង្គមយ៉ាងដូចនេះ បន្ទាប់ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ។

  ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

ជាចុងបញ្ចប់ តាមរយៈហ្វេសប៊ុកផ្លូវការលោកបានលើកឡើងថា “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបន្តរីកចំរើន និងកាន់តែរឹងមាំ”៕