រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើទី១៩ក្រោមអធិបតីភាពសម្តេចធិបតី

0
17

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ“ក្រុមជ”នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

ក្នុងពេលថ្លែងបើកវេទិកា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នេះ គឺជាការសន្យារបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល វេទិកាលើកទី១៩នេះ បានបង្ហាញពីភាពចាំបាច់របស់រាជរដ្ឋាភិបាលតាំងពីដើមអាណត្តិក្នុងភាពជាដៃគូជាមួយវិស័យឯកជនឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ដែលជាមហិច្ឆិតារួមរបស់កម្ពុជា៕