រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ដើម្បីកម្ពុជាទទួលបានចក្ខុវិស័យ ក្រសួងទេសចរណ៍បង្កើតយុទ្ធសាស្ត្រចំនួន៥ធំៗ

0
643

សៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានដាក់យុទ្ធសាស្ត្រចំនួន៥ចំនុច ការលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) នាថ្ងៃទី១៦ ខែតុលានេះ។

ចំពោះការបង្កើនយុទ្ធសាស្ត្រទាំង៥ចំនុចនេះមានដូចខាងក្រោម៖ 

ទី១ បង្កើនអ្វីទៅជាកេតនាមរបស់កម្ពុជា ពោលគឺបង្កើតប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយកេតនាមរបស់កម្ពុជា ក្នុងកម្រិតមួយដែលអាចឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការទីផ្សារ និងការវិវត្តសង្គមរបស់កម្ពុជា។

ទី២ បង្កើនទៅលើការផ្សព្វផ្សាយទៅលើទិសដៅយុទ្ធសាស្ត្រ បច្ចុប្បន្នយើងបានយកចិត្ត ទុកដាក់ខ្ពស់ទៅលើទីផ្សារប្រទេសចិន ប្រទេសឥណ្ឌា និងប្រទេសជិតខាងផងដែរ រួមជាមួយនេះដែរ យើងក៏បានដឹងដែរថា សហភាពអ៊ីរ៉ុប ដ៏ដូចជាសហរដ្ឋអាមេរិច ពិសេសទៅទៀតនោះគឺ ប្រទេសជប៉ុន និងប្រទេសកូរ៉េ ដូច្នេះហើយការផ្សព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រទាក់ក្រឡា ក៏ដូចជាការឆ្លើយតបទាន់ពេលវេលា។

ទី៣ បង្កើនប្រសិទ្ធភាព ក្នុងការសម្របសម្រួលការធ្វើដំណើររបស់ទេសចរ ពាក់ព័ន្ធនិងច្រកអន្តរជាតិ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលឆ្លុះបញ្ចាំងពីបទពិសោធល្អៗ ភាពទាក់ទាញរបស់កម្ពុជាទៅដល់ទេសចរជាតិ និងអន្តរជាតិ។

ទី៤ ប្រសិទ្ធភាពនៃផលិតផលទេសចរណ៍កម្ពុជា ព្រោះឥឡូវយើងមានបេតិកភណ្ឌដែលបានចុះបញ្ជីបេតិកភណ្ឌ ពិភពលោក អង្គរវត្ត ប្រាសាទកោះកេរនឹងមួយរយៈចុងក្រោយនេះដូចជាប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ទាំងនេះជាការងារ ស្នូលសំខាន់របស់វប្បធម៌ តែក៏មានតម្រូវការខិតខំធ្វើយ៉ាងណាឲ្យយើងមានផលិតផលប​ន្ថែមទៀត និងប្រកេតភាពទេសចរណ៍ បែបសាសនា ដែលអាចជម្រុញទៅកាន់ប្រព័ន្ធម្ហូបអាហារ .ល.។

និងទី៥ បង្កើននូវប្រសិទ្ធភាពរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា ពាក់ព័ន្ធសេវាកម្មជុំវិញវិស័យទេសចរណ៍ តម្រូវឲ្យកំណត់នូវតម្លៃស្តង់ដាច្បាស់លាស់ ស្តង់ដាការផ្តល់នូវសេវា​បដិសណ្ឋាកិច្ច ភោជនីយដ្ឋាន ការដឹកជញ្ជូន .ល.។ត្រូវតែមាននូវក្របខណ្ឌមួយដើម្បីចូលរួមការលើកស្ទួយក្នុងការទាក់ទាញរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្ត្រទាំង៥ចំណុចនេះ នឹងអាចជាកញ្ចប់ នៃការងារអាទិភាពដែលអាចពង្រឹងឲ្យវិស័យទេសចរណ៍កម្ពុជាអាចនឹងឆ្លើយតបជាក់ស្តែងតម្រូវការទីផ្សារការវិវត្តសង្គមជាតិ និងអន្តរជាតិ ទាំងអស់នេះក្នុងអាណត្តិទី៧នឹងអាច ចូលរួមក្នុងការពង្រឹង ការបង្កើតកេត្យានុភាព របស់កម្ពុជាបន្ថែមទៀតក្នុងឆាកអន្តរជាតិ ក្នុងក្របខណ្ឌដែលអនុវត្តន៍វិស័យទេសចរណ៍ ឲ្យទៅជាទិសដៅ ទេសចរណ៍លក្ខណៈប្រកួតប្រជែង ចរន្តភាពនេះជាការងារស្នូលដែលក្រសួងទេសចរណ៍៕ នាង ស្រស់