រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន អន្តរក្រសួង-ស្ថាប័នចំនួន ៣០និងអង្គភាពពាក់ព័ន្ទ លើកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន

0
76

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័នចំនួន ៣០ និងអង្គភាពពាក់ព័ន្ធ លើកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង-ស្ថាប័ន ឲ្យបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង-ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយ ទាក់ទងជាមួយក្រសួងស្ថាប័នណាមួយ។

ឯកឧត្តមបន្ថែមថា ក្រុមក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង-ស្ថាប័នទាំងអស់ ក៏នឹងផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានឲ្យបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ“៕