ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំនៃក្រសួង អញ្ជើញរៀបចំពិធីកាន់បិណ្ឌវេនទី១៣ ដោយនាំយកចង្ហាន់ ទេយ្យទាន និងថវិកាវេរប្រគេនដល់ព្រះសង្ឃនៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការអញ្ជើញកាន់បិណ្ឌនេះ គឺដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ជាពិសេសឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃមន្ត្រីរាជការ និងបុគ្គលនៃក្រសួងព័ត៌មានដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដើម្បីបុព្វហេតុជាតិនិងមាតុភូមិ ហើយដែលបានចែកឋាន សូមឱ្យទទួលបានមនុញ្ញផលដែលថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់បានឧទ្ទិសជូនកុំបីឃ្លៀងឃ្លាតឡើយ៕