ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា វិស័យព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ ជាថ្មីសំដៅទៅការអនុវត្តច្បាប់ លិខិតបទដ្ឋានយុតផ្សេងៗ ការគោរពក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ សនិងសុវត្តិភាពក្នុងការប្រើប្រាស់ព័ត៌មាន នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងឳកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើកការ ដឹកនាំនិងសម្របសម្រួលមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលធ្វើឡើងនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវគឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងបន្ថែមថា កន្លងមកនេះមន្ទីរព័ត៌មាន ហាក់បីដូចជាធ្វកការងារដាច់ឆ្ងាយពីគ្នា រវាងក្រសួង និងមន្ទីរ នៅតាមរាជធានីខេត្ត ប៉ុន្តែចាប់ពីពេលនេះទៅ ថ្នាក់ដឹងនាំពីក្រសួង និងទៅចូលរួមជួយ កិច្ចការងារ នៅក្នុងតួនាទីសំខាន់ៗក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មាននៅតាមខេត្តនីមួយៗ ជាកោសិកានៃប្រទេស បើកោសិកានេះល្អ នឹងធ្វើឲ្យទម្រង់ នៃការគ្រប់គ្រងព័ត៌មានជារួមមានភាពខ្វះចន្លោះជាដើម។
រដ្ឋមន្ត្រីព័ត៌មាន បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលទទយលបន្ទុកមន្ទីរព័ត៌មាន គឺមិនមែនជាអ្នក ប្រតិបត្តិការឲ្យមន្ទីរនោះទេ គ្រាន់តែជាជន្ទល់ក្នុងការពង្រឹងតួនាទីរបស់មន្ទីរព័ត៌មាន។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រសួងព័ត៌មាន និងទទួលបន្ទុកវិស័យព័ត៌មាននៅមន្ទីរព័ត៌មានខេត្តតែម្តង ហើយជាសេនាធិការរបស់រដ្ឋមន្ត្រី លើវិស័យព័ត៌មានតាមរាជធានីខេត្ត ហើយចំពោះអ្នកទទួលបន្ទុកនឹងកា្លយជា គ្រូបង្គោល មើលខុសត្រូវលើការងារព័ត៌មាន ជួយសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មាន ដើម្បីធ្វើឲ្យការគ្រប់ គ្រងវិស័យព័ត៌មានក្នុងខេត្ត បានដំណើរការទៅដោយរលូន និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីខេត្ត៕