រាជរដ្ឋាភិបាលកម្ពជាចំណាយថវិកាអស់ជាង១២០០លានដុល្លារ ក្នុងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក

0
308

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកា អស់ជាង ១២០០លានដុល្លារ  ក្នុងការគិតគូរពីជីភាពរស់នៅរបស់ ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ជាក់ស្តែងបើ យោងតាម ហ្វេសបុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ?

ឆ្លើយតបជាមួយសំណួរ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកជាឧទាហរណ៍ជាក់ស្តែង លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានជីវភាពជួបការលំបាក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាថវិកាអស់ជាង ១២០០លានដុល្លារហើយ ដែលនេះគិតតែកម្មវិធីជំនួយសង្គមតែបីប៉ុណ្ណោះ នៅមានកម្មវិធីផ្សេងៗជាច្រើនទៀត។

សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។

គួរបញ្ជាក់ផងដែរថាដោយយោងទៅតាម របាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖

(ទី១)ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលកូវីដ១៩ (ទី២)ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និង(ទី៣) កម្មវិធីឧបត្ថម្ភសាច់ប្រាកើ់ជូនគ្រួសារងាយរងហានិភ័យដោយសម្ភាធអតិផរណា៕