លោកទូច​ សុឃៈ ៖ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងបាន ៤៣ទីតាំង ខណៈបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ

0
43

ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ជាលទ្ធផលរយៈពេល ២១ថ្ងៃ ក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ខណៈបានបញ្ជូនជនសង្ស័យ ចំនួន៧២នាក់​​​ ទៅតុលាការ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២២មករាថា ការបង្ក្រាបទាំង ៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យរងខាងលើ  ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប ១៧ទីតាំងផងដែរ ដែលកើតឡើងនៅ ៤រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០នាក់។

សូមបញ្ជាក់ថា ក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ  ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕