លោកឧត្តមសេនីយ៍ឯក សុខ វាសនា ប្រាប់មន្ត្រីនៅច្រកទ្វារកំពង់ផែ បម្រើសេវាជូនភ្ញៀវទេសចរឱ្យបានល្អបាន

0
55

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ការថ្លែងបែបនេះ​ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ​ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពអនុវត្តឱ្យបានល្អតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដាំទៅកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវគ្រប់គ្រងឱ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លង ដែន ឧក្រិដ្ឋកម្ម ការជួញដូរខុសច្បាប់តាមផ្លូវទឹក។ ទន្ទឹមនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែចូលរួមផ្សព្វផ្សាយទប់ស្ដាក់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ៕