វិ​ស័​យ​ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈកម្ពុជា​ឈ្នះ​ពាន រង្វាន់​ទេសចរណ៍​ពិភពលោក​ចំនួន​២​

0
58

ភ្នំពេញ៖ យោងតាមក្រសួង​ទេសចរណ៍​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន​ពីរ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ “​ពានរង្វាន់​នៃ​ការធ្វើដំណើរ​ពិភពលោក​”​សម្រាប់​ឆ្នាំ​២​០​២​៣​។​

បើ​យោង​តាម​ការ​ចេញផ្សាយ​ ​កម្ពុជា​ឈ្នះ​ពានរង្វាន់​ជាគោល​ដៅ​ទេសចរណ៍​វប្បធម៌​ឈាន​មុខ​គេ​នៅ​តំបន់​អាស៊ី​ (​Asia​’s ​Leading​ ​Cultural​ ​Destination​) ​និង​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​យុវជន​ឈាន​មុខ​គេ​នៅ​តំបន់​អាស៊ី​ (​Asia​’s ​Leading​ ​Youth​ ​Travel​ ​Destination​) ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ ​លោក​ ​តុប​ ​សុភ័គ​ ​បាន​និយាយ​ថា​ ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​វប្បធម៌​ ​និង​អេកូ​ឡូ​ស៊ី​។​

ថ្លែងប្រាប់សារព័ត៌មាន​ស៊ី​ន​ហួ​ថា​ “​យើង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​ឧទ្យាន​បុរាណ​អង្គរ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ ​និង​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ភាគ​និរតី​នៃ​ខេត្ត​ព្រះ​សី​ហ​នុ”​។​វិ​ស័​យ​ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​

គួរបញ្ជាក់ផងដែរថា យោង​តាម​ក្រសួង​ទេសចរណ៍​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ ​៣​.​៥​លាន​នាក់​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​កើន​ឡើង​២​៥​០​.​៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ X​in​h​u​a