ថ្ងៃទី៩ខែតុលាឆ្នាំ២០២៣–បន្ទាប់ពីមានការពិភាក្សាគ្នារួចមកសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន បានលើកដៃអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិលជាឯកច្ឆ័ន្ទដោយសម្លេងចំនួន១០១រូប ខណៈដែលច្បាប់នេះបានដើរតួនាទី សំខាន់ក្នុងវិស័យ ទេសចរណ៍។ ការអនុម័តច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិកា រដ្ឋាន អាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៩ខែតុលា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមាន សមា ជិក សមាជិ ការដ្ឋសភាពេលចាប់ផ្តើមសម័យប្រជុំ មានចំនួន ១០១រូប។
បើតាមតំណាងរាជរដ្ឋាភិបាលបលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីការ បង្កើតរដ្ឋលេ ខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន១១មាត្រា។វិស័យអាកាសចរណ៍ស៊ីវិលបានដើរ តួនាទីនិងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចជាតិ តាមរយៈ ការង្កើតការងារដោ យផ្ទាល់នឹង ដោយប្រយោល ការគាំទ្រនិងជំរុញវិស័យទេស ចរណ៍ពាណិ ជ្ជកម្ម ការទាក់ ទាញនិងជំ រុញដល់ ការវិនិយោជោគផ្ទាល់ពីបរទេសនិងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខខណៈ សេដ្ឋកិច្ច។
ក្រៅពីនេះ វិស័យអាកាសចរ ណ៍ស៊ីវិលបានជួយសម្រួលដល់ការ តភ្ជាប់រវា ងប្រជា ជន និងប្រជាជន ប្រទេសនិងប្រទេស នឹងការផ្លាស់ប្ដូរវប្បធម៌នៃពិភពលោកទៀតផង។ តំណាងរាជរដ្ឋាភិបាលបានលើកឡើងទៀតថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បាន ឆ្លងកាត់ ការវិវត្តតែច្រើនជាច្រើនដំណាក់ឲ្យប្រទសនានាក្នុងពិភពលោកដែរ ជាពិសេស នៅ ពេលដែល រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចគេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ ចេញនូវគោលនយោបាយបើកចំហរជើងមេឃក្នុងឆ្នាំ១៩៩៩មាន បានធ្វើឲ្យវិស័យ អាកាសចរណ៍ស៊ីវិល (ការដឹកជញ្ជូនតាមផ្លូវអាកាស )នៅព្រះរាជាណាចក្រ កម្ពុជាមានទទួ លបានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានកំណើនខ្ពស់ជាពិសេសមុនការវាយលុកនៃជំងឺកូរីដ ១៩។
បើតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានលើកឡើងតាមរយៈដាក់ចេញគោលនយោបាយត្រឹមត្រូវនិងគ្រប់គ្រងបានល្អនូវជំងឺកូវីដ- ១៩ វិស័យអាកាសចរណ៍ស៊ីវិលបាន ងើបឡើងវិញប្រកបដោយសក្តានុពល ជាក់ស្តែងនាពេលកន្លងមកនេះប្រទេសកម្ពុជាទទួលបានការវិនិយោគលើ កា រវិនិយោគផ្នែកហេ ដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាយ អន្តរជាតិចំនួន៤រួមមាន៖១ .អាកាសមានដ្ឋានអន្តរ ជាតិ សៀមរាបអង្គរលំដាប់ថ្នាក៤E។ ២.អាកាសយានដ្ឋានអន្ត រជាតិតារាសាគរលំដាប់ថ្នាក់៤E។ ៣.អាកាសយានដ្ឋានអ ន្តរជាតិតេជោលំដាប់ថ្នាក់៤F ។ និង៤.អាកាសយានដ្ឋានអន្តរ ជាតិខេត្ត ព្រះសីហនុកំពុងដំណើរការលែលម្អទៅលំដាប់ថ្នាក់៤E។ ថ្លែងហេតុបានបន្ថែមថារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានបង្កើតឡើងថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដឹកនាំដោយអនុរដ្ឋលេខាធិការមួយរូប ដែលមិនស្របនឹងស្ថានភាព ជាក់ ស្តែងនាពេលបច្ចុប្បន្ន ដែលដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការអាកាសចរណ៍ ស៊ីវិលមួយរូប អមដោយរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិកា រមួយចំនួន៕AKP