សម្តេចតេជោ៖ ពិព័រណ៍ការងារ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧  ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ។

0
52

ភ្នំពេញ៖ យោងតាមតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងក្នុងបណ្តាញសង្គម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា «ពិព័រណ៍ការងារ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧  ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ»។

សម្តេចតេជោ បន្តថា សម្រាប់ ឆ្នាំ២០២៣ នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងនាំយកនូវឱកាសការងារក្នុងប្រទេសសរុបជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ ដើម្បីផ្តល់ជូនយុវជននៅអាគារពិព័រណ៍កោះពេជ្រ នាថ្ងៃទី១០-១១ ខែវិច្ឆិកា នេះ។

អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ថែមថា ក្មួយៗ និងចៅៗដែលជាយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមទៅចូលរួមឲ្យបានច្រើនដើម្បីស្វែងយល់ពីទីផ្សារការងារកម្ពុជា និង កុំភ្លេចត្រៀម CV ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរៀងៗខ្លួន៕