សម្តេចធិបតីហ៊ុន ម៉ាណែត៖ ដីដែលមិនបានប្រើប្រាស់មានទំហាំចាប់ពី៥ហិកតាចុះក្រោម ​នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ

0
20

ភ្នំពេញ៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។នេះជាការបញ្ជាក់រប​ស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

រដ្ឋាភិបាលអាណត្តិទី៧ បានលើកឡើងថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រ ចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។

គួរបញ្ជាក់ថា  ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់នៅមុខអង្គពិធីនៅវិមានសន្តិភាព ។