ភ្នំពេញ៖ យោងតាមហ្វេសបុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាពសារព័ត៌មានInnewsទទួលបាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលមានខ្លឹមសារថា
«ចាប់ផ្តើមនៃការធ្វើដំណើរតាមយន្តហោះរយៈពេលជាង២០ម៉ោង ជាមួយនឹងឯកសារមួយគំនរ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក»។
ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសកម្ពុជាខណៈកំពុងតែបំពេញ ការងារ ពោលគឺពិនិត្យឯកសារមួយចំនួនលើយន្តហោះយ៉ាងយកចិត្តទុកដាក់បំផុតមុនពេលទៅដល់កន្លែងប្រជុំ នៅប្រទេសសហរដ្ឋអាមេរិក។
គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជា ជាតិលើកទី៧៨”នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិករយៈពេល៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ រហូតថ្ងៃទី២៥ កញ្ញា ២០២៣៕